កម្ពុជាអាយធី | Kampuchea-IT គឺជាប្លុកដែលផ្តល់ចំណេះដឹងខាងផែ្នកបចេ្ចកវិទ្យា ដែលរួមមាន ៖ ការរចនារូបភាព , កាត់តវិដេអូ , រចនាគេហទំព័រ ... ផ្សេងៗ ។ល។ ខ្ញុំសង្ឃឹម ថាប្លុកមួយនេះអាចជួយផ្តល់ចំណេះដឹងសម្រាប់អ្នក។

ដោយសារតែមានការគាំទ្រពីសំណាក់អ្នកដែលចូលចិត្តបង្កើតវេបសាយផ្ទាល់ខ្លួននេះជាមេរៀនបន្តិចបន្តួចសម្រាប់ចែកចាយជាសារពត៌មាននឹងផ្សព្វផ្សាយឲ្យយល់ច្បាស់អំពីBloger

Sunday, December 13, 2015

កំសាន្ត


បទចម្រៀង ចាក់ជូចបានទេ

ប្តីអាវាសែ

Friday, June 26, 2015

វិធី​ងាយៗ​ក្នុង​​ការ​បញ្ឈប់ Spam Comments នៅ​ក្នុង​ប្លុកករ

  ភាគ​ច្រើន​នៃ​ប្លុកករ ច្រើន​តែ​ប៉ះ​ពាល់​នៅ​លើ​ផ្នែក​នេះ បើ​សិន​ជា​អ្នក​មិន​បាន​ធ្វើ​វា​ឲ្យ​ត្រូវ​បច្ចេក​ទេស។ Spam Comments គឺ​ជា​សារ​ឥត​បាន​ការ​មួយ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទម្លាក់​តម្លៃ​ដំណភ្ជាប់​នៅ​លើ​ គេហទំព័រ​មួយ។ ជន​មិន​ល្អ​មួយ​ចំនួន​​បាន​ព្យាយាម​ធ្វើ​វា ដើម្បី​ទម្លាក់​ចំណាត់​ថ្នាក់​វេបសាយ​របស់​អ្នក​ក្នុង SERP (Search Engine Result Pages)។ ដូច្នេះ បើ​សិន​ជា​អ្នក ជា​ម្ចាស់​កំណត់​ហេតុ​បណ្ដាញ​មួយ ហើយ​ទទួល​បាន​សារ​ឥត​បាន​ការ​ទាំង​នេះ លោក​អ្នក​អាចបញ្ឈប់​វា​បាន តាម​វិធី​ងាយៗ​ដ៏​ល្អ​បំផុត​ ដែល​ខ្ញុំ​នឹង​រៀបរាប់​ខាង​ក្រោម​នេះ។

១/. វិធី​ទីមួយ ៖
   នេះ​ជា​វិធី​ដ៏​សាមញ្ញ​នឹង​ងាយ​ស្រួល ក្នុង​ការ​បញ្ឍប់​សារ​ឥត​បាន​ការ ដោយ​លោក​អ្នក​គ្រាន់​តែ​អនុវត្ត​តាម​ខ្ញុំ​នូវ​ជំហាន​ដ៏​ងាយៗ​ខាង​ក្រោម​នេះ ៖
- សូម Login ចូល​គណនី​ Blogger របស់​អ្នក។
- ហើយ​ចូល​​ទៅ​កាន់ Settings >> Posts and Comments
- នៅ​ត្រង់ Comment Moderation, ជ្រើស​រើសយក "Sometimes"
- នៅ​ក្នុង​ផ្នែក​នេះ វា​ឲ្យ​អ្នក​ដាក់​អាស័យ​ដ្ឋាន​អ៊ីម៉ែល​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង មុន​នឹង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ។ ពេល​ដាក់ Email របស់​លោក​អ្នក​ហើយ គ្រាន់​តែ​ចុច​ "Save Settings" នៅ​វា​នឹង​បង្ហាញ​ថា យើង​បាន​ធ្វើ​រួច​រាល់ (Completed)
 ២/. វិធី​ទីពីរ ៖
   នៅ​ទី​នេះ យើង​ប្រើ​កូដ JavaScript ដែល​វា​នឹង​លុប​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​ប្រភេទ spammy links ដែល​រំខាន​ដល់​លោក​អ្នក ហើយ​លោក​អ្នក​មិន​ចាំ​បាច់​បារម្ភ​ទៀត​នោះ​ទេ។... សូម​អនុវត្ត​ខាង​ក្រោម ៖
- Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
 - បន្ទាប់​មក​សូម​ស្វែង​រក​ស្លាក <Body> [ចុច Ctrl + F ទើប​ងាយ​រក]
*** បើ​រក​មិន​ឃើញ​សូម​ស្វែង​រក <body
- ពេល​រក​ឃើញ​ហើយ សូម​ចម្លង​កូដ​ខាង​ក្រោម ទៅ​ដាក់​បន្ទាប់​ពី <body>។ (មើល​រូប)


កូដដែល​អ្នក​ត្រូវ​ចម្លង​ដាក់បន្ទាប់​ពី <Body> 
<!--Stop Blog Comments -->
<script>$('.comment-content a[rel$=nofollow]').replaceWith(function(){return ($(this).text());});
</script>
<!--Stop Blog Comments -->

*** ពេល​ធ្វើ​ហើយ សូម Save Template ជា​ការ​ស្រេច។

របៀប​ឆែក​មើល និង​កែ​ប្រែ​ឈ្មោះ​​ស្បែក​ប្លុក​របស់​អ្នក

  តើ​ពេល​នេះ អ្នក​កំពុង​ប្រើ​ស្បែក​ប្លុក ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្លុកករ ឬ​បាន​ពី​ការ​ទាញ​យក​នៅ​លើ​អ៊ីនធឺណេត? ទោះ​បី​អ្នក ប្រើ​ស្បែក​ប្លុក​ប្រភេទ​ណា​មួយ ក្នុង​ចំណោម​ពីរ​នេះ​ក៏​ដោយ ក៏​នៅ​តែ​មាន​ជាប់​ឈ្មោះ​ដូច​ជា : Blogger Name (ឈ្មោះ​ស្បែក​ប្លុក), Designer (អ្នក​​រចនា​ស្បែក​ប្លុក), URL (ដំណ​ភ្ជាប់​ទៅ​កាន់ Web Page របស់​គេ)។ តើ​លោក​អ្នក ដឹង​ថា ស្បែក​ប្លុក​របស់​អ្នក​ឈ្មោះ​អ្វី? រចនា​ដោយ​អ្នក​ណា? ហើយ​ចង់​ផ្លាស់​ប្ដូរ​វា​ចេញ​ដែរ ឬ​ទេ?

   វា​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ ដោយ​លោក​អ្នក​គ្រាន់​តែ​អនុវត្ត​តាម​ទីងមោង នូវ​ជំហាន​ងាយៗ​ដូច​ខាង​ក្រោម​នេះ នោះ​លោក​អ្នក​នឹង​អាច​យល់​បាន​មួយ​រយ ភាគ​រយ​មិន​ខាន។

+ របៀប​ឆែក​មើល​ឈ្មោះ​ប្លុក និង​អ្នក​រចនា ៖
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)

- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា ដើម្បី​ពន្លា​វា​ចេញ។ តែ​បើ​បើក​មក វា​ពន្លា​ស្រាប់ នោះ​មិន​ចាំ​បាច់​ទេ។
 *** សូម​មើល​នៅ​ផ្នែក​ខាង​លើ​គេ​បង្អស់ នោះ​លោក​អ្នក​នឹង​ឃើញ​ប្រហាក់​ប្រហែល​និង​រូប​ខាង​ក្រោម​នេះ (សូម​មើល​រូប និង​សេច​ក្តី​ពន្យល់​​ខាង​ក្រោម​នេះ) ៖
 *** ពិនិត្យ​មើល​នៅ​ត្រង់
-----------------------------------------------
Template Name:     Kampuchea-IT (ឈ្មោះ​ស្បែក​ប្លុក​គឺ Kampuchea-IT)
Author: NEOU PHORS SOPORS  (អ្នក​រចនា NEOU PHORS SOPORS)
Theme URL:        kampuchea-it.blogspot.com (ដំណ​ទៅកាន់​គេហទំព័រ​របស់​អ្នក​រចនា​​ស្បែក​ប្លុក​នេះ)
-----------------------------------------------

+ របៀប​កែ​ឈ្មោះ​ស្បែក​ប្លុក, អ្នក​រចនា, និង​ផ្សេងៗ​ទៀត ៖
*** បន្ថែម ៖ ការ​កែ​ឈ្មោះ​ស្បែក​ប្លុក មាន​សារៈ​សំខាន់​ណាស់ បើ​សិន​ជា​អ្នក​មិន​ចង់​ឲ្យ​នរណា​ម្នាក់ ប្រើ​ប្រាស់​ស្បែក​ប្លុក​ស្រដៀង​គ្នា​ជា​មួយ​អ្នក។ (លោក​អ្នក​ក៏​អាច​លុប​ឈ្មោះ​នោះ​ចោលផង​ដែរ)
- លោក​អ្នក​អាច​កែ​បាន​ទាំង​អស់។ សូម​មើល​ការ​ឧទាហរណ៍​របស់​ខ្ញុំ ៖
----------------------------------------------- 
Template Name:     Kampuchea-IT
Author:                  NEOU PHORS SOPORS
Theme URL:           Kampuchea-it.blogspot.com 

-----------------------------------------------
-អធ្យាស្រ័យហេតុនេះ ដោយសារតែខ្ញុំបានកែវារួចហើយ គឺពុំបង្ហាញនៅ ឈ្មោះសែ្បកប្លុក , អ្នក​រចនា​ នឹង​តំណ​ភ្ជាប់​របស់​ដែល​គេធ្វើ​នោះ​ទេ​ ។​​
-----------------------------------------------
* ពេល​កែ​រួច​ហើយ លោក​អ្នក​គ្រាន់​តែ​ Save Template ជា​ការ​ស្រេច។
+++ បើ​គិត​ថា​គន្លឹះ​នេះ​សំខាន់ សូម​ចែក​រំលែក​ទៅ​កាន់​មិត្តភក្ដិ​របស់​អ្នក​ផង!.. អរគុណ!!!

12 វិធី ដើម្បី​លើក​កម្ពស់​ប្លុក​ថ្មី​របស់​លោក​អ្នក

      ប្លុក​គឺ​ជា​កំណត់​ហេតុ​បណ្ដាញ​ដ៏​សាមញ្ញ​មួយ ដែល​លោក​អ្នក​អាច​ប្រើ​ប្រាស់​វា​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង, រក​លុយ, ផ្សព្វផ្សាយ, កំណត់​ហេតុ​ផ្ទាល់​ខ្លួន និង​ជា​ច្រើន​ទៀត។ បើ​យើង​បង្កើត​ប្លុក ដើម្បី​សរសេរ​តែ​កំណត់​ហេតុ​ទុក​ទេ ការ​ល្បី​ល្បាញ​របស់​ប្លុក មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ឡើយ។ ផ្ទុយ​ពី​នោះ​មក​វិញ បើ​សម្រាប់​អ្នក​ដែល​សរសេរ​អំពី បច្ចេកវិទ្យា, ចំណេះ​ដឹង​, ពត៌មាន, រក​លុយ... នោះ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ប្លុក​ល្បី​ល្បាញ​ គឺ​ជា​រឿង​មួយ​ដ៏​ចាំ​បាច់ និង​សំខាន់​បំផុត។ មាន​រឿង​ខ្លះ​ដែល​យើង​អាច​ឆ្ងល់ ហើយ​សួរ​ខ្លួន​ឯង​ថា តើ​ហេតុ​អី បាន​ជា​ប្លុក​ខ្ញុំ​បង្កើត​ឡើង ២​ឆ្នាំ​ហើយ នៅ​តែ​គ្មាន​អ្នក​ស្គាល់??? ចំណែកប្លុក​គេ ទើប​តែ​បង្កើត​បាន ៤ ឬ​៥​ខែ សោះ!!! ម៉េច​ក៏​មាន​អ្នក​ស្គាល់ និង​ចែក​រំលែក​ (Share) ពេញ​ហ្នឹង​អញ្ចឹង? ហេតុ​ផល​ទាំង​អស់​នេះ​ហើយ ដែល​លោក​អ្នក​ត្រូវ​សិក្សា ស្វែង​យល់​បន្ថែម។

   ក្នុង​រូប​ភាព​ខាង​ក្រោម នឹង​ជួយ​លោក​អ្នក​ឲ្យ​ចេះ​លើក​កម្ពស់​ប្លុក​ថ្មី ហើយ​ឆាប់​ល្បី!!!។ សូម​មើល​ខាង​ក្រោម​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់។.. ហាស!!​ហា!!... :)

ស្វែង​យល់​ខ្លះៗ អំពី ស្បែកប្លុក (Blogger Template)

  សួស្ដី!.. អត្ថបទ​នេះ លោក​អ្នក​នឹង​ដឹង​ខ្លះៗ​ទាក់​ទង​ទៅ​នឹង​ស្បែក​ប្លុក ដែល​មាន​ជា​ប្រភេទ​ផ្សេងៗ​ពី​គ្នា។ សូម​ជម្រាប​ផង​ដែរ​ថា អត្ថបទ ខ្ញុំ​ជា​អ្នក​នឹក​ឃើញ​សរសេរ​ដោយ​ខ្លួន​ឯង​ទេ បើ​មាន​កំហុស​ឆ្គង​សូម​អធ្យាស្រ័យ​ផង។ :D ខ្ញុំ​ជឿ​ជាក់​ថា មាន​ម្ចាស់​ប្លុក​មួយ​ចំនួន​ធំ ប្រើ ស្បែក​ប្លុក (Template) ដែល​បាន​ពី​ការ​ទាញ​យក (Download) ហើយ​មួ​ចំនួន​តូច ប្រើ ​ស្បែក​ប្លុក​ដែល​មាន​ស្រាប់​របស់​ Blogger។ តើ​លោក​អ្នក​ដឹង​អ្វី​ខ្លះ អំពី ស្បែក​ប្លុក​ទាំង​នោះ? វា​ខុស​គ្នា​យ៉ាង​ណា?

   ចាប់​ពី​ពេល​នេះ​​ទៅ​លោក​អ្នក​​នឹង​អាច​ដឹង​បាន​កាន់​តែ​ច្បាស់​ទាក់​ទង​ទៅ​ នឹង​ស្បែក​ប្លុក​ដែល​លោក​អ្នក​កំពុង​ប្រើ​ហើយ។ :D ខ្ញុំ​បាន​ប្រើ ស្បែក​ប្លុក​ដែល​បាន​ពី​ការទាញ​យក (Download) នៅ​លើ Internet មិន​តិច​ទេ ហើយ​ក៏​អស់​ចិត្ត​អស់​ចង់​ហើយ​ដែរ។ :D

1/. ស្បែក​ប្លុក​ដែល​បាន​ពី ការ​ទាញ​យក​នៅ​លើ Internet :
   ស្បែក​ប្លុក​នៅ​លើ Internet មាន​មិន​តិច​ជាង​រាប់​ពាន់​ទេ!.. ដែល​មាន​ខ្លះ Free និង​ខ្លះ មិន Free ដែល​​របស់ Free មិន​សូវ​ស្អាត ហើយ​ខ្ញុំ​ឃើញ​មាន​អ្នក​ប្រើរបស់​មិន Free ច្រើន ព្រោះ​ស្បែក​ប្លុក ទាំង​នោះ សុទ្ធ​តែ​ស្អាតៗ។ ឆ្លង​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ស្បែក​ប្លុក​ដែល​យើង​ប្រើ មិន​បាន​ទិញ​ពី​គេ ក៏​យើង​អាច​ប្រើ​បាន​ដូច​គេ​ដែរ តែ​ផល​ប៉ះ​ពាល់​វា​មាន​ច្រើន ដែល​អ្នក​គួរ​ដឹង ៖
+ នៅ​ពេល​ដល់​ថ្ងៃ​កំណត់​ណា​មួយ​ ប្លុក​របស់​អ្នក​នឹង redirect ទៅ​កាន់ Website ដើម​របស់​គេ​ដោយ​យើង​មិន​ដឹង​ខ្លួន ព្រោះ​គេ​បាន​ចាក់​ Script ទុក​រួច​ហើយ។

លក្ខណៈដូច​រូប​នេះ
+ យើង​ពិ​បាក​នឹង​កែ ព្រោះ​យើង​មិន​ចេះ Java Script (ខ្ញុំ)
+ យើង​គ្មាន​សិទ្ធិ​កែ​ទៅ​លើ Footer (ជើង​ទំព័រ)។ ព្រោះ​នៅ​ពេល​ដែល​យើង​កែ ស្បែក​ប្លុក​នឹង​ប្ដូរ​រូប​រាង​ភ្លាម
+ អាច​ប៉ះពាល់​ដល់ adsense របស់​អ្នក​ទៀត​ផង។ :D
** ដូច​នេះ សូម​រក​ស្បែក​ប្លុក​ណា​ដែល​សមរម្យ ហើយ Full ទៀត​ទើប​បាន។

2/. ស្បែក​ប្លុក ដែល​ផ្ដល់​ដោយ​ក្រុម​ហ៊ុន :
   នៅ​ក្នុង Blogger ស្បែក​ប្លុក​ដែល​មាន​មក​ស្រាប់ ប្រហែល ដប់​ឬ​ម្ភៃ ដែរ ដែល​មាន​រូប​រាង​ល្មមៗ (មិន​ស្អាត​ពេក)។ ស្បែក​ប្លុក​ទាំង​នោះ មានលក្ខណៈ​ត្រឹម​ត្រូវ​តាម​ស្ដង់​ដា របស់​គេ ដែល​មិន​ដាក់​កូដ​រញ៉េ​រញ៉ៃ​ឡើយ តែ​ទាម​ទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់ មាន​ចំណេះ​ដឹង CSS សម​ល្មម​ទើប​អាច ធ្វើ​ឲ្យ​ស្បែក​ប្លុក​នោះ មាន​លក្ខណៈ​ស្អាត​បាន។ មាន​អ្នក​សរសេរ​ប្លុក​មិន​ច្រើន​ទេ ដែល​ប្រើ ស្បែក​ប្លុក ដែល​ផ្ដល់​ដោយ Blogger ព្រោះ​វា​មាន​លក្ខណៈ​សមញ្ញ​ពេក។ ទោះ​ជា​យ៉ាង​ណា ក៏​ដោយ​វា​នៅ​មាន​គុណ​សម្បត្តិ​ច្រើន ដែល​អ្នក​គួរ​ដឹង ៖
+ អាច​រចនា​បន្ថែម កូដ​គ្រប់​បែប​យ៉ាង​តាម​ដែល​យើង​ចង់​បាន។
+ មិន​ប៉ះ​ពាល់​ដល់ adsense ឡើយ។
+ ងាយ​ស្រួល​សរសេរ​ប្រកាស ដោយ​មិន​ចាំ​បាច់​ទៅ​កែ​សម្រួល​អ្វី​មួយ​នៅ​ពេល​សរសេរ​ឡើយ។

*** នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​បាន​ដឹង​ទាក់​ទង​ទៅ​នឹងស្បែក ​ប្លុក តែ​អ្នក​គួរ​តែ​ស្វែង​យល់​បន្ថែម​ទៀត ឲ្យ​បាន​ច្រើន​ជាង​នេះ។ ក្រោយ​ពី​លោក​អ្នក​បាន​អាន​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​នេះ សង្ឃឹម​ថា លោក​អ្នក​នឹង​អាច​ស្វែង​រក​ស្បែក​ប្លុក​ដែល​ល្អ​សម្រាប់​ប្លុក​របស់​អ្នក​ បាន។

Export ប្លុក​របស់​អ្នក ដើម្បី​បង្ការ ការបាត់បង់​ទិន្នន័យ ជាយថា​ហេតុ

  ពេល​នេះ​ខ្ញុំ​រួច​ដៃ រួច​ខួរ​ក្បាល​ពី​ការ​ប្រឡង ទើប​មាន​ពេល ក៏​សរសេរ​អត្ថបទ​មួយ​ដ៏​សំខាន់​នេះ​ឡើង សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ដឹង ទាក់​ទង​ទៅ​នឹង​ទិន្ន័យ​នៃ​ប្លុក​របស់​យើង ពិសេស​គឺ​អត្ថបទ​ប្រកាស​នៅ​ក្នុង​ប្លុក។ ឧបមា​ថា ៖ "ថ្ងៃ​មួយ​អ្នក​ភ្លេច​បិត​កុំ​ព្យូទ័រ ហើយ​មាន​អ្នក​ណា​ម្នាក់​មក​​លេង ហើយ​ចំ​ពេល​ដែល​អ្នក​កំពុង​បើក​ប្លុក។ គេ​បាន ធីក​លើ​អត្ថបទ​ទាំង​អស់​របស់​អ្នក ហើយ​ចុច​លើ​រូប​ធុង​សម្រាម (Delete)។ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង? បាទ! គឺ​ប្រកាស​ទាំង​ឡាយ​ត្រូវ​លុប​ចោល​ទាំង​អស់ ហើយ​អ្នក​ពុំ​អាច Undo មក​វិញ​បាន​ទេ?"។ :(

   ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប Blogger បាន​ផ្ដល់​មុខ​ងារ​មួយ ឲ្យ​យើង​ក្នុង​ការ Export នាំ​ចេញ រាល់​ទិន្នន័យ មួយ​ចំនួន ពិសេស​គឺ​អត្ថបទ​ប្រកាស​ក្នុង​ប្លុក​ទាំង​អស់​តែ​ម្ដង។ ក្រោយ​ពី​លោក​អ្នក​បាន Export រួច​ហើយ នោះ​យើង​នឹង​លែង​ភ័យ​ទៀត​ហើយ (តែ​បើ​លុប Email បាត់ ខ្ញុំ​ក៏​អត់​ដឹង​ធ្វើ​យ៉ាង​ណា​ដែរ ព្រោះ​ទិន្ន័យ​រូប​ភាព​នឹង​បាន​បាត់ គឺ​នៅ​សល់​តែ​អត្ថបទ​តែ​ប៉ុណ្ណោះ)។ ខាង​ក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប Export ទិន្នន័យ​ប្លុក​របស់​អ្នក ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​របៀប។

៙ ​របៀប​ដាក់​ដំណក់​ភ្លៀង​ធ្លាក់ (Raining effect) នៅ​ក្នុង​ប្លុកករ ៖ 
- ជា​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អ្នក​បាន Log In ចូល​​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Setting >> Other (មើលរូប) 
:
 - បន្ត​មក​ទៀត​សូម​ចុច​លើ "Export blog"
- ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​លោត​ឡើង។
- សូម​ចុច​លើ "Download blog"។
- ពេល Download សូម​ឲ្យ​វា Download ដល់​ចប់ ព្រោះ​ទំហំ វា​មិន​ធំ​ប៉ុន្មាន​ទេ។
 *** បន្ថែម ៖ ពេល​លោក​អ្នក​ចង់​ហៅ​ទិន្នន័យ​នោះ​មក​វិញ គ្រាន់​តែ "Import blog" មក​វិញ ជា​ការ​ស្រេច​បាត់​ទៅ​ហើយ។ :D
 +++ សូម​អរគុណ លោក​អ្នក​ដែល​បាន​ចូល​មើល​ប្លុកកម្ពុជាអាយធី :D

វិធី ៦យ៉ាង ជួយ​ការ​ពារ​ប្លុកករ​ (Blogger) របស់​អ្នក​

   ថ្ងៃ​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​ដែល​ជា​អ្នក​ប្រើ​ប្រាស់​ប្លុកករ (Blogger) ទាំង​អស់ ឲ្យ​ចេះ​វិធី​ការ​ពារ​ប្លុក​របស់​អ្នក​ពី​ការ​លួច​ចូល​នៃ​ហេគឃឺ (Hacker)។ គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​ខាង​ប្លុកករ ឬ​ជា​អ្នក​ខ្លាំង​ខាង​ការ​ពារ​នោះ​ទេ គឺ​នេះ​គ្រាន់​តែ​ជា​គន្លឹះ​បន្តិច​បន្តួច​ដែល​ខ្ញុំ​ស្រាវ​ជ្រាវ​ចេញ​ពី Google ប៉ុណ្ណោះ ហើយ​វា​ជា​គន្លឹះ​សាមញ្ញ​មួយ​ផង​ដែរ។ សង្ឃឹម​ថា​លោក​អ្នក​នឹង​អាច​យល់ និង​ចេះ​ការ​ពារ​ខ្លះ​ផង​ដែរ។ ដូច​នេះ សូម​មើល​ពី​គន្លឹះ​ទាំង ៦យ៉ាង ដើម្បី​ការ​ពារ​ប្លុកករ​របស់​យើង។

   អ្នក​ចេះ​លួច​ចូល​គណនី គេ​ម្នាក់ៗ​មិន​មែន​ជា​អ្នក​ដែល​ជំនាញ​ធម្មតាៗ​នោះ​ទេ ពួក​គាត់​ពិត​ជា​មាន​ចំណេះ​ដឹង​ខ្លះ​ណាស់​ដែរ ហើយ​ចំពោះ​ ហេគឃឺ ក៏​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ដែរ។ ហេគឃឺ​មួយ​ចំនួន ជួយ​សង្គម​ជាតិ ជួយ​បង្ហាញ​វិធី​ការ​ពារ​ដល់​យើង និង​មួយ​ចំនួន​ទៀត មាន​គំនិត​ផ្សេងៗ។ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​ត្រូវ​ការ​ពារ​សុវត្ថិភាព​គណនី របស់​យើង​ឲ្យ​បាន​ល្អ​​ទើប​ជា​ការ​ប្រសើរ។

1. ពាក្យ​សម្ងាត់​ខ្លាំង និង​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ញឹក​ញាប់ ៖
   ពាក្យ​សម្ងាត់​របស់​អ្នក ដែល​ប្រើ​សម្រាប់​ប្លុកករ​គឺ​ត្រូវ​លាយ​ឡំ​ជា​មួយ​តួ​អក្សរ និមិត្ត​សញ្ញា​នានា លេខ​ច្រើន​ខ្ទង់​ជា​ដើម និង​មិន​ត្រូវ​បើ​ចំហ ឲ្យ​គេ​ដឹង អ៊ី​ម៉ែល (Email) ឬ​អាយ​ឌី (ID) របស់​ប្លុក​យើង​ឡើយ។ មួយ​ទៀត គឺ​លោក​អ្នក​អាច​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ជា​រៀង​រាល់ ៣ខែ​ម្តង ឬអាច​៦​ខែ​ម្តង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​គណនី​របស់​យើង​កាន់​តែ​មាន​សុវត្ថិ​ភាព​រឹង​មាំ។

2. មាន​គណនី​គ្រប់​គ្រង​ប្លុក​ច្រើន​ជាង​មួយ ៖
   អ្នក​គប្បី​ត្រូវ​ប្រើ​អ៊ីម៉ែល (Email) សម្រាប់​គ្រប់​គ្រង​ប្លុក​លើស​ពី១ ដើម្បី​ជួយ​ការ​ពារ​នៅ​ពេល​ដែល​មាន​គេ​ជ្រៀត​ចូល​គណនី​របស់​យើង នោះ​យើង​នឹង​អាច​សង្គ្រោះ​វា​បាន​ទាន់​ពេល។ ហើយ​បើ​សម្រាប់​បទ​ពិសោធន៍​ខ្ញុំ​វិញ គឺ​ខ្ញុំ​មិន​ដែល​ប្រើ​គណនី​សម្រាប់​ប្លុកករ ទៅ​ប្រកាស​អត្ថបទ​ឡើយ ព្រោះ​អាច​ឲ្យ​គេ​ងាយ​ចូល​ស្វែង​រក​អ៊ី​ម៉ែល​របស់​យើង។ :D (នេះ​គ្រាន់​តែ​ជា​គំនិត​ខ្ញុំ)

3. ដំឡើង​កម្ម​វិធីដើម្បី​ឲ្យ​មានការ​បញ្ជូន​ដំណឹង​បន្ទាន់ ៖
   នៅ​ផ្នែក​នេះ គឺ​ចង់​ឲ្យ​យើង​ចេះ​ភ្ជាប់​គណនី​របស់​យើង ទៅ​ជា​មួយ​នឹង លេខ​ទូរសព្ទ ឬសេវា​បម្រើ​ផ្សេងៗ ដើម្បី​ឲ្យ​គេ​បញ្ជូន​ដំណឹង មក​កាន់​យើង​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​ផ្នែក​ណា​មួយ​នោះ នៅ​ក្នុង​ប្លុកករ​របស់​យើង ដូច​ជា​មាន​ការ​លុប​កូដ​ផ្សេងៗ​ជា​ដើម។

4. បម្រុង​ប្រយ័ត្ន និង​ពិនិត្យ​ទៅ​លើ​ស្បែក​ (Template) ប្លុកករ​របស់​អ្នក ៖
   មុន​ដំបូង​អ្នក​គួរ​តែ​ចេះ​ទាញ​យក​ស្បែក (Template) ទុក​ក្រែង​ថ្ងៃ​ណា​មួយ​មាន​បញ្ហា​កើត​ឡើង។ ហើយ​ផ្នែក​មួយ​ទៀត អ្នក​គប្បី​ត្រូវ​ពិនិត្យ​ទៅ​លើ ស្បែក​ប្លុកករ​ដែល​បាន​ពី​ការ​ទាញ​យក​ឲ្យ​បាន​ត្រឹម​ត្រូវ​ព្រោះ​នៅ​ក្នុង​ នោះ​អាច​មាន​មេរោគ ឬ​អាច​មាន​កូដ​ណា​មួយ ដែល​ធ្វើ​ឲ្យ​ប្លុកករ​របស់​យើង​ងាយ​រង​គ្រោះ​ពី​ការ​លួច​គណនី។ ចំពោះ​មេរោគ​វិញ បើ​គ្មាន​គេ​ ហេគ (Hack) ក៏​អាច​ត្រូវ​ក្រុម​ហ៊ុន Google បិទ​ប្លុក​របស់​អ្នក​ចោល​ដែរ ព្រោះ​ដើម្បី​ចៀស​វាង​ពី​មេរោគ។

5. បម្រុង​ទុក (Back up) ទិន្នន័យ​ប្លុកករ​របស់​អ្នក​យូរៗ​ម្តង ៖
   នៅ​ក្នុង​ប្លុកករ មាន​មុខ​ងារ​មួយ​ដែល​យើង​អាច​ទាញ​យក​ទិន្ន​ន័យ​ក្នុង​ប្លុក​របស់​យើង​មក​ ទុក។ ដូច​នេះ វា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លោក​អ្នក ព្រោះ​ថា​គ្មាន​អត្ថបទ​ណា​មួយ​ត្រូវ​បាន​បាត់​បង់​ឡើយ នៅ​ពេល​ដែល​គេ ហេគ ហើយ​ចូល​ទៅ​លុប ក៏​អត្ថបទ​ដែល​យើង​ប្រកាស​មិន​បាត់​បង​ទៅ​ណា​ដែរ។ ការ​ធ្វើ​បែប​នេះ មិន​មែន​ធ្វើ​គ្រប់​ពេល រាល់​ពេល​នោះ​ទេ គឺ​ជា​រៀង​រាល់ ៥ ប្រកាស​ម្តង ឬ​១០ ប្រកាស​ម្តង។

6. មិន​សរសេរ​រិះ​គន់ ឬ​ប្រមាថ​ទៅ​លើ​ហេគឃឺ (Hacker) ៖
   ក្នុង​ចំណុច​ទី៦ នេះ​ខ្ញុំ​ជា​អ្នក​បន្ថែម​ទៅ​លើ​ការ​សរសេរ​ដោយ​ខ្លួន​ឯង។ យើង​គួរ​តែ​ដឹង​ថា ការ​រិះគន់​ទៅ​លើ​នរណា​ម្នាក់ ដោយ​ចំៗ គេ​អាច​នឹង​ប្តឹង​យើង ឬ​ជួល​គេ ហេគ យើង​លេងៗ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​សរសេរ​រិះគន់​ធ្វើ​ឲ្យ​ ហេគ​ឃឺ គេ​មាន​ចិត្ត​ស្អប់​យើង​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ប្រឈម។

* នេះ​ជា​ការ​សរសេរ​ររបស់​ខ្ញុំ ដែល​ខ្ញុំ​បក​ប្រែ​បន្តិចបន្តួច​ពី​ គេហទំព័រ​បរទេស ដើម្បី​ចែក​ជូន​គ្នា​ដឹង និង​ដើម្បី​ជន​ជាតិ​ខ្មែរ​យើង ចេះ​ការ​ពារ​ប្លុក​របស់​ខ្លួន ពី​ការ​ជ្រៀត​ចូល​នេះ ការ​លួច​គណនី។ :D