ជាធម្មតាគ្មានអ្នកណាម្នាក់ដែលមានទឹកចិត្តក្នុងការបង្កើតប្លុកហើយ ដើម្បីតែខ្លួនឯងមើលនោះទេ គឺតែងតែចង់ឲ្យអ្នកដែលនៅជុំវិញខ្លួនចូលមើលផងដែរ។ យ៉ាងណាមិញងាកមើល ប្លុកទីងមោង វិញ តើប្លុកទីងមោង បានបង្កើនចំណូលអ្នកទស្សនាដែរឬទេ តាមរយៈការសរសេរប្រកាសមួយ ដែលល្អ? ថ្វីត្បិតតែវាមិនល្អឥតខ្ចោះយ៉ាងណាក៏ដោយក្តី ប៉ុន្តែអាចយកជាការបាន។ ដូចនេះ ឆ្លងតាមរយៈ បទពិសោធន៍ដែលខ្ញុំបានដឹង និងបកប្រែចេញពីប្លុកបរទេសនោះ ខ្ញុំក៏សូមណែនាំទៅដល់ម្ចាស់ប្លុកទាំងឡាយ ដើម្បីធ្វើឲ្យប្លុករបស់ខ្លួនកាន់តែល្បី ទ្វេមួយកម្រិតថែមទៀត។ :D
ខ្ញុំសង្ឃឹមទុកថា នៅក្រោយពេលដែលអ្នក បានអានអត្ថបទខាងក្រោមនេះហើយ លោកអ្នកនឹងអាចអភិវឌ្ឍន៍ប្លុករបស់អ្នកឲ្យកាន់តែប្រសើរឡើង ពិសេសអាចបង្កើនចំណូលអ្នកទស្សនាផងដែរ។
1- ការសរសេរពាក្យពេចន៍ដែលងាយអានបាន ៖
ការសរសេរប្រកបដោយពាក្យពេចន៍ដែលងាយអានធ្វើឲ្យអ្នកទស្សនាមានទឹក ចិត្តនៅក្នុងការអាន ទោះបីលោកអ្នកនិយាយជាភាសាតំបន់ (ក្រៀមភាសា) ក៏ត្រូវតែកែប្រែដែរ គឺសរសេរពាក្យដែលផ្លូវការត្រឹមត្រូវ និងបញ្ចូលដោយមនោសញ្ចេតនា ស្នាមញញឹមដែលបង្កប់ទៅនៅក្នុងនោះ។

2- ភ្ជាប់មាតិកាដែលទាក់ទង ៖
អ្នកគួរតែកុំខ្ជិល នៅក្នុងការបិទភ្ជាប់ដំណ អត្ថបទមុនៗដែលជាប់ទាក់ទងទៅនឹងអត្ថបទដែលអ្នកកំពុងសរសេរ។ វាជួយឲ្យអ្នកចូលមើលដើម្បី ឲ្យគេចូលទៅមើលអត្ថបទស្រដៀងនោះ ឧទាហរណ៍ ដូចជាអ្នកសរសេរប្រកាសមួយ ដែលដាក់ឲ្យគេទាញយក ស្បែកប្លុក (Template blogger) ដូចនេះ អ្នកត្រូវបិទភ្ជាប់ប្រកាសមួយ ដែលនិយាយអំពី របៀប Backup/Download និង Restore Template ប្លុកករ។

3- ការដាក់ដំណភ្ជាប់ពីប្លុកផ្សេង (ប្លុករបស់គេ) ៖
នៅផ្នែកនេះ ខ្ញុំមិនមានអ្វីណែនាំជាច្រើនទេ គ្រាន់តែដឹងថាយើងមិនត្រឹមតែយកដំណភ្ជាប់អត្ថបទដែលមាននៅក្នុង ប្លុករបស់យើងទេ យើងអាចភ្ជាប់ដំណទៅគេហទំព័រ ឬប្លុកដទៃដែលជាប់ទាក់ទង ហើយ ប្លុក ឬគេហទំព័រនោះ គួរតែជាគេហទំព័រ ឬប្លុកដែលមានស្ថេរភាព។

4- មិនយកបញ្ហាច្រើន សរសេរនៅលើប្រកាសតែមួយ ៖
នេះជាបញ្ហាមួយដ៏សំខាន់។ នៅចំណុចនេះមានករណី២ យ៉ាង ដែលប្លុករបស់អ្នកអាចធ្លាក់តួលេខអ្នកទស្សនា ដែលទី១ នោះខ្ញុំចង់ណែនាំលោកអ្នកអំពីការដែល បង្កើតប្លុកមួយ ដែលសរសេរគ្រប់រឿងរ៉ាវ (ចម្រុះ) ដែលនៅ ក្នុងប្លុកនោះមានទាំង បច្ចេកវិទ្យា វិជ្ជាមេផ្ទះ គន្លឹះប្លុក...។ នេះជារឿងមិនល្អមួយ ដែលយើងគួរចៀសវាង ហើយត្រូវសរសេរលក្ខណៈមួយដ៏ជាក់លាក់ ឧទាហរណ៍ ប្លុកខ្ញុំ សរសេរពីគន្លឹះប្លុក និងគេហទំព័រ ដូចនេះ ខ្ញុំសរសេរតែពី អ្វីដែលទាក់ទងនឹងប្លុក កូដ CSS និងមានគន្លឹះគេហទំព័រតិចតួច។ ករណីទី២ គឺជាការដាក់ប្រកាសមួយនៅ ក្នុងប្លុក ដែលនៅក្នុងនោះ និយាយពីរឿងរ៉ាវផ្សេងៗ (ចាកប្រធានបទ) ខ្ញុំសូមឧទាហរណ៍មួយទៀតដែលងាយយល់។ ឧទាហរណ៍ប្លុកខ្ញុំ សរសេរប្រកាសមួយដែលនិយាយពី អ្នកសរសេរប្លុក ដូចនេះ ខ្ញុំមិនគប្បីសរសេរទាក់ទងទៅនឹងអ្នកបង្កើតវីដេអូ ឬ ទាក់ទងនឹងគ្រោះថ្នាក់ផ្សេងៗឡើយ។

5- សរសេរមិនវែងពេក តែអាចយល់បាន ៖
ថ្វីត្បិតតែការសរសេរមួយប្រកបដោយភាពក្បោះក្បាយល្អ តែការសរសេរដែលច្រើន អាចទៅជារឿងមួយ ដែលមិនល្អទៅ វិញ បើសិនជាអ្នកអាចសរសេរឲ្យកាន់តែខ្លីនូវអត្ថបទមួយ ហើយអាចនាំអ្នកទស្សនាឲ្យយល់បានជារឿងមួយដ៏ល្អ ព្រោះបើយើងគិតមើលថា កម្រិតនៃការអាន ច្បាស់ជាមិនសូវជាកើនឡើងឡើយ ហើយបើអាននៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ ដែលរឹតតែពិបាក (ក្ដៅភ្នែក) ហើយយើងមានអត្ថបទច្រើនទៀត ច្បាស់ជាមិនសូវមានអ្នកទ្រាំទ្រនឹងការអានទេ។

0 ចំនួនមតិ: