កម្ពុជាអាយធី | Kampuchea-IT គឺជាប្លុកដែលផ្តល់ចំណេះដឹងខាងផែ្នកបចេ្ចកវិទ្យា ដែលរួមមាន ៖ ការរចនារូបភាព , កាត់តវិដេអូ , រចនាគេហទំព័រ ... ផ្សេងៗ ។ល។ ខ្ញុំសង្ឃឹម ថាប្លុកមួយនេះអាចជួយផ្តល់ចំណេះដឹងសម្រាប់អ្នក។

ដោយសារតែមានការគាំទ្រពីសំណាក់អ្នកដែលចូលចិត្តបង្កើតវេបសាយផ្ទាល់ខ្លួននេះជាមេរៀនបន្តិចបន្តួចសម្រាប់ចែកចាយជាសារពត៌មាននឹងផ្សព្វផ្សាយឲ្យយល់ច្បាស់អំពីBloger

Thursday, June 18, 2015

ធ្វើ​ដូច​ម្តេច​ទើប​ រូប​រាង​ប្លុក​របស់​អ្នក អាច​មើល​ឃើញ នៅ​លើ​ទូរស័ព្ទ​ចល័ត មិន​ខុស​ប្លែក​ពី​ការ​មើល​ក្នុង​កុំព្យូទ័រ

កាលពីប៉ុន្មានថៃ្ងមុន ខ្ញុំ​បាន​ចូល​មើល​ប្លុក​របស់​ខ្ញុំ​ស្រាប់​តែ​វា​មាន​រូប​រាង​ខុស​ប្លែក ពី​ក្នុង​កុំព្យូទ័រ ដោយ​មើល​ទៅ​គ្មាន​សណ្ដាប់​ធ្លាប់ អក្សរ​រត់​មិន​ត្រូវ​គ្នា និង​ពិសេស​មិន​អាច​មើល​អក្សរ​យូនីកូដ​បាន (ទោះ​បី​ក្នុង​ប្លុក​របស់​យើង​បាន​បង្កប់​ពុម្ព​អក្សរខែ្មរក៏ដោយ)។ តោះ!!! នាំ​គ្នា​ទៅ​ចាប់​ផ្ដើម​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​ប្លុក​របស់​យើង​មាន​លក្ខណៈ​ស្អាត​បាត ដូច​មើល​ពី​ក្នុង​កុំព្យូទ័រ​ដែរ។ ចូល​អាន​អត្ថបទ​ខាង​ក្រោម នោះ​អ្នក​នឹង​យល់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ។

   គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​នាម​យើង​ជា​អ្នក​គ្រប់​គ្រង ក៏​ដូច​ជា​ម្ចាស់​ប្លុក​មួយ​រូប គួរ​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ងាយ​ស្រួល​ក្នុង​ការ​មើល​ប្លុក​របស់​យើង គឺ​ឃើញ​រូប​រាង​តាម​អ្វី​ដែល​យើង​បាន​ច្នៃ​ដោយ​ផ្ទាល់​ដៃ ទោះ​បី​ជា​អ្នក​ចូល​ទស្សនា​ទាំង​នោះ មើល​ពី​កុំព្យូទ័រ ឬ​ទូរស័ព្ទចល័ត​ក៏​ដោយ។

៙ ​របៀប​ធ្វើ​ឲ្យ​ប្លុក​របស់​អ្នក​អាច​មើល​នៅ​លើ​ទូរស័ព្ទ​ចល័ត​បាន ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Customize mobile template (សញ្ញា​ផ្កាយ)












- បន្ទាប់​ពី​ចុច​លើ​សញ្ញា​ផ្កាយ​នោះ​ហើយ លោក​អ្នក​នឹង​ឃើញ ផ្ទាំង​មួយ (រូប​ខាង​ក្រោម)
- សូម​ជ្រើស​យក No. Show desktop template on mobile devices.   
 - បន្ទាប់​ពី​​ជ្រើស​យក No. Show desktop template on mobile devices.ហើយ សូម​ចុច​ប៊ូតុង Save

- គ្រាន់​តែ​ប៉ុណ្ណឹង​ជា​ការ​ស្រេច​បាច់​ទៅ​ហើយ។ បន្ទាប់​ពី​នោះ​មក នៅ​ត្រង់ Mobile Template លោក​អ្នក​នឹង​ឃើញ Disabled (ដូច​រូប​ខាង​ក្រោម)។
 *** ពេល​នេះ​ប្លុក​​របស់​លោក​អ្នក និង​ប្លុក​របស់​ខ្ញុំ​អាច​មើល​នៅ​លើ​ទូរស័ព្ទ ដោយ​រក្សា​រូប​រាង​នៅ​ដដែល​បាន​ហើយ។ :D សូម​អរគុណ ចំពោះ​ការ​ចូល​មើល អត្ថបទ​របស់​ទី​ងមោង។

0 ចំនួនមតិ:

Blogger Tricks And TipsComment here