លោកអ្នកមិនត្រឹមតែអាចដាក់បានតែមួយប្រភេទក្នុងប្លុកមួយនោះទេ គឺអាចដាក់បានគ្រប់ទាំងអស់ តែសូមស្វែងយល់បន្ថែមដោយខ្លួនឯងបន្តទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀតលោកអ្នកត្រូវដឹងថា នៅលើទូរស័ព្ទដៃទោះជាគ្មានពុម្ពនោះ ឬគ្មានយូនីកូដ ក៏អាចមើលម៉ូតពុម្ពអក្សរដែលលោកអ្នកបង្កប់ដែរ (ខ្ញុំនិយាយបែបភាគច្រើន តែប្រហែលមិនទាំងអស់ទេ)។ ឥឡូវនេះខ្ញុំសូមបង្ហាញជូនជាឧទាហរណ៍ជាក់ស្ដែងតែម្តង ព្រោះថាបើនិយាយសើរៗ ច្បាស់ជាមិនយល់ទេ។ ដូចនេះសូមលោកអ្នកអនុវត្តជាក់ស្តែងជាមួយខ្ញុំតែម្តងទៅ ៖
៙ ជំហានទី១ (ការយកកូដចេញពី Google Web Font) ៖
- ចំណុចផ្តើម សូមចូលទៅកាន់គេហទំព័រ Google Web Fonts ។
- ជ្រើសរើសភាសានៅត្រង់ Latin >> Khmer (មើលរូបភាព)

- យើងត្រូវចុចពាក្យថា "Add to Collection" (មើលរូប)


- ចម្លងកូដនៅក្នុងប្រអប់នោះទាំងអស់ (សូមមើល)

៙ ដល់ពេលត្រូវបិទភ្ជាប់ក្នុងប្លុករបស់អ្នកវិញម្តងហើយ ៖
- Login ចូលគណនី Blogger >> Template >> Edit Template- ស្វែងរកកូដដែលមានឈ្មោះថា <head> ហើយបិទភ្ជាប់កូដដែលអ្នកបានចម្លងពី Google Web Fonts អំបាញ់មិញនេះនៅពីខាងក្រោមកូដ <head> (មើលរូបដើម្បីងាយយល់)
*** នៅពេលបិទភ្ជាប់កូដនៅខាងក្រោម <head> សូមកុំភ្លេចសរសេរសញ្ញា / នេះថែម នៅជិតចុងក្រោយ ៖
>> សូមមើល : ៙ កូដទាំងស្រុង ៖
<link href='http://fonts.googleapis.com/css?family=Preahvihear' rel='stylesheet' type='text/css'>
៙ កូដដែលសរសេរថែម ៖
<link href='http://fonts.googleapis.com/css?family=Preahvihear' rel='stylesheet' type='text/css'/>
- ចូលទៅកាន់ Google Web fonts វិញ។ សូមរមូរចុះក្រោមទៀត នោះលោកអ្នកនឹងឃើញនៅត្រង់ "4. Integrate the fonts into your CSS:" - សូមចម្លងកូដនោះទៀត ដើម្បីយកទៅដាក់ក្នុង Template ប្លុកយើងទៀត។
- នៅក្នុង Template ដដែលនោះសូមរកមើលស្លាក <b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា ដើម្បីពន្លា- សូមរកកូដ ៖ (កូដនេះ សម្រាប់ប្តូរម៉ូតអក្សរនៅលើ មីនុយ)
/* Tabs
----------------------------------------------- */
- សូមមើលកូដទាំងឡាយដែលឋិតនៅក្រោមកូដ ៖
/* Tabs
----------------------------------------------- */
- បិទភ្ជាប់កូដដែលបានចម្លងមិញនេះ នៅបន្តពីកូដដើមរបស់គេ (មើលរូបបានយល់)
0 ចំនួនមតិ: