កម្ពុជាអាយធី | Kampuchea-IT គឺជាប្លុកដែលផ្តល់ចំណេះដឹងខាងផែ្នកបចេ្ចកវិទ្យា ដែលរួមមាន ៖ ការរចនារូបភាព , កាត់តវិដេអូ , រចនាគេហទំព័រ ... ផ្សេងៗ ។ល។ ខ្ញុំសង្ឃឹម ថាប្លុកមួយនេះអាចជួយផ្តល់ចំណេះដឹងសម្រាប់អ្នក។

ដោយសារតែមានការគាំទ្រពីសំណាក់អ្នកដែលចូលចិត្តបង្កើតវេបសាយផ្ទាល់ខ្លួននេះជាមេរៀនបន្តិចបន្តួចសម្រាប់ចែកចាយជាសារពត៌មាននឹងផ្សព្វផ្សាយឲ្យយល់ច្បាស់អំពីBloger

Monday, June 15, 2015

គន្លឹះសាមញ្ញ៥ យ៉ាងដើម្បីឲ្យប្លុកដំណើរការលឿន

  ជា​​ធម្មតា មិន​ថាយើង​ជាម្ចាស់​ប្លុក​ ឬមើល​ប្លុក​ទេ​ តែង​តែបង់​ឲ្យប្លុក​មួយដែល​យើងបើក​មើលនោះ​ដំណើរ​ការ​លឿន​​ ទោះបី​អិុធឺ​ណែត​ ដើរមិន​សូវលឿន​ក៏ដោយ​។ ពេល​នេះផង​ដែរ​ កម្ពុជា​អាយធី​ សូម​ណែនំា​លោក​អ្នក​នូវ​គន្លឹះ​​សាមញ្ញៗ​ទំាង៥​យ៉ាង ដែល​ធ្វើឲ្យ​ប្លុករបស់​យើង ដំណើរ​ការលឿន​ក្នុងការ​ផ្ទុក​ទំព័រ។​ ហើយ​គន្លឹះនេះ​ផង​ដែរ​ ក៏ខ្ញុំបាន​មកពី​ការសិក្សា​ ក៏ដូចជា​ការសាក​សួរអ្នកនៅ​ជុំវិញខ្លួន ដែល​មានដូចជា​ ៖ គ្រូតា​Google,​Youtube​​ ជាដើម។​ ដូចនេះ​ បើមាន​កំហុសឆ្គង​ត្រង់ណាសូម​អធ្យាស្រ័យ។​ សូមមើល​វិធី​ងាយៗ​ ដូច​ខាង​ក្រោម​ដើម្បី​ឲ្យ​ប្លុកដំណើរ​ការ​លឿន។​

  ១. ជៀស​វាងការ​ប្រើ Java​Script​ ច្រើនពេក​នៅក្នុង​ប្លុករបស់​អ្នក ៖ 
    ជាទូទៅ​ JavaScript​ ជាកូដ​មួយ​ដែល​គេនិយម​ប្រើនៅ​ក្នុង​គេហទំព័រ​ ដែលមាន​ទំាងការ​លម្អផ្សេងៗ​។ ចំពោះ​ JavaScript​ ណាដែល​មិន​ចំា​បាច់​លោក​អ្នកពុំគួរ​ប្រើវា​ឡើយ​ ព្រោះថា​វាធ្វើឲ្យ​ប្លុករបស់​អ្នកដំណើរ​ការយឺត​យូរណាស់​ អ្នកប្រើ​ Blogger​ យូរឆ្នំា​ ប្រាកដ​ជាដឹង​អំពីរឿង​នេះ កាល​ដែលប្លុក​មានកូដ​ JavaScript​ ច្រើនធ្វើ​ឲ្យ Blogger​ នោះនឹង​ដំណើរ​ការយូរ។​
  
  ២. ការប្រើ​ប្រាស់​រូបភាព​ ឬវិដេអូ​ ដែលមាន​ទំហំតូច​នៅក្នុង​គេហទំព័រ ៖​ 
    ក្នុង​​ការ​ដាក់​​ប្រកាស​ លោក​អ្នក​នឹងមិន​អាចចៀស​វាងបាន​ឡើយក្នុង​ការ​ ដាក់រូបភាព​ ឬមានជា​ឯកសារ​វិដេអូ។​ តែចំពោះ​រឿងនេះ​ អ្នក​ត្រូវ​គិត​​ឲ្យ​​បាន​ម៉ត់ចត់​​ ដោយធ្វើ​យ៉ាង​ណា​កុំយក​រូបភាព​ ដែលមាន​ទំហំធំៗ​ពេក គឺលោក​អ្នក​គូរ​តែ​បម្លែង​​វាឲ្យ​​មាន​​ទំហំ​តូចវិញ​ទើបល្អ។​ ហើយចំពោះ​ឯកសារ​វិដេអូ​ ខ្ញុំគិតថា​ មានមនុស្ស​ច្រើន​ណាស់​បានដឹង​ គឺគេ​មិន​ដែល​យក​វិដេអូ​ទៅ Upload ឆៅៗ​ចូលនោះ​ទេ គឺ​យើងត្រូវ​ Upload​ វាចូល​ក្នុង​គេហទំព័រ​ Youtube​ សិន​ ហើយ​សឹម​យក​កូដ​ពី​ Youtube​ មកបិទ​ភ្ជាប់​ក្នុងប្លុក​វិញ។​
  
  ៣. លុប​ចោល​នូវកន្លែង​ទំនេរចោល​ឥតប្រយោជន៏​ក្នុងប្លុក​របស់អ្នក ៖​  
    អ្នកគួរ​ដកហូត​ យកវា​ចោល​នូវ​កូដ​មួយចំនួន​ ដែលមិន​ត្រូវបាន​ប្រើក្នុង​ប្លុករបស់​យើង​ ហើយបើ​យើងទុក​ឲ្យកូដ​ដែលមិន​ដំណើរការ​ ឬផ្ទុក​វា​ចោ​ល​ដោយឥត​ប្រយោជន៏​នោះ គេហ​ទំព័រ​ក៏ធ្ងន់​ឥត​ប្រយោជន៏​ដែរ។​
   
  ៤. ពឹងផែ្អក​​លើ​ទំព័រ​បណ្តាញ​របស់អ្នក​ដទៃ ៖
    អ្នក​គួរ​​ប្រើប្រាស់​​នូវ​គេហ​ទំព័រ​​ឬ​ប្លុក​​ដទៃ​​មួយ​ចំនួន​​ដើម្បី​​ធ្វើ​ជា​​ ឃ្លាំង​ សម្រាប់​ផ្ទុក​​នូវ​​ឯកសារ​​នានា​ រូបភាព​​ឬ​ជា​​វីដេអូ​​ជាដើម។​ ជា​ឧទាហរណ៍ ៖​ នៅ​ពេល​ដែល​​អ្នក​បង្កើត​​ប្លុក​ ដើម្បី​តេស្ត​​មើល​សាកល្បង​ (Demo) កូដ​ HTML មួយ​ នោះ​លោកអ្នក​​អាច​យក​វា​​ទៅ​ប្រើប្រាស់​​ជាមួយ​​នឹង Google​ Drive ដែល​វា​​អាច​អនុញ្ញាត​​ឲ្យ​បង្ហោះ​​កូដ​ CSS​ និង​HTML​ បាន​ដែរ។​

  ៥. ការ​ប្រើ​តំណ​ឯកសារ​ពី​គេហទំព័រ​ឬ​ប្លុក​ដែល​មាន​ហើយ ៖ 
    នេះ​ជា​គន្លឹះ​មួយ​ដែរ ដែល​លោកអ្នក​គួរ​តែ​សាកល្បង​ដែរ ហើយ​បើ​ចំណែក​អ្នក​ដែល​មាន​ភាព​លាក់បាំង​នូវ​ប្រភព​ឯកសារ​ណា​មួយ​នោះ​ក៏​ ខ្ញុំ​មិន​ដឹង​ធ្វើ​ម្ដេច​ដែរ។ ចំពោះ​ផ្នែក​នេះ ខ្ញុំ​សូម​ឲ្យ​លោកអ្នក​ចេះ​ប្រើ​ប្រាស់ តំណ​ពី​គេហទំព័រ​របស់​អ្នកដទៃ ​យក​ទៅ​ប្រើ​ក្នុង​ប្លុក​របស់​យើង ឧទាហរណ៍​ ៖ យើង​សរសេរ​អត្ថ​បទ​មួយ ហើយ​ដាក់​ឲ្យ​គេ​ទាញ​យក រូប​ភាព​ ឬ​មើល​រូបភាព។ ​ហើយ​រូបភាព​ដែល​អ្នក​ចង់​ឲ្យ​គេ​មើល​នោះ មាន​ស្រាប់​នៅ​ក្នុង​គេហទំព័រ​របស់​អ្នកដទៃ​ហើយ អ្នក​គួរតែ​បិទភ្ជាប់​ជា​តំណ​ (URL) វិញ​ទើប​ជា​ការ​ប្រសើរ វា​អាច​ជួយ​សន្សំ​ទំហំ​ផ្ទុក​ប្លុក បាន​មួយ​កម្រិត​ដែរ។  



0 ចំនួនមតិ:

Blogger Tricks And TipsComment here