នេះជាអត្ថបទមួយសម្រាប់បណ្តុះគំនិតឲ្យ ស្រឡាញ់នឹងការសរសេរប្លុក។
ការសរសេរប្លុក មិនសូវជាទទួលនូវគុណវិបត្តិសម្រាប់ខ្លួនយើងឡើយ
តែផ្ទុយមកវិញយើងបានទទួលនូវចំណេះដឹងកាន់តែកើនឡើងជាលំដាប់ សូមជម្រាបផងដែរថា
ខ្ញុំមិនមែនជាអ្នកជំនាញខាង Blogger អីប៉ុន្មានទេ និងបន្ថែមគំនិតខ្លួនឯង ព្រោះខ្ញុំក៏មិនសូវចេះភាសាអង់គ្លេសដែរ។ ពេលនេះខ្ញុំសូមបង្ហាញពីហេតុផលទាំង 5
យ៉ាងដែលយើងគួរតែបង្កើត Blogger ផ្ទាល់ខ្លួន។ ការបង្កើតប្លុកផ្ទាល់ខ្លួន
អាចឲ្យលោកអ្នកសរសេរកំណត់ហេតុ, ចំណេះដឹងបច្ចេកវិទ្យា, អត្ថបទនិពន្ធនានា,
និងការបង្ហាត់បង្ហាញចំណេះដឹងរបស់យើង ទៅកាន់អ្នកនៅជុំវិញពិភពលោក។
ដូចនេះខ្ញុំសង្ឃឹមថា ក្រោយពីលោកអ្នកបានអានអត្ថបទខាងក្រោមនេះរួចហើយ
លោកអ្នកនឹងមានគំនិតពុះកញ្ជ្រោល ក្នុងការសរសេរប្លុក
ដើម្បីជួយសង្គមជាតិរបស់យើង និងជួយដល់ភាសារខ្មែររបស់យើង
ឲ្យកាន់តែមានវត្តមានច្រើននៅក្នុងពិភពបច្ចេកវិទ្យា។
1. អ្នកនឹងអាចក្លាយជាអ្នកនិពន្ធ និងសរសេរអត្ថបទបានកាន់តែប្រសើរឡើង ៖ បើសិនកាលពីមុនអ្នកមិនចូលចិត្តក្នុងការសរសេរ
អ្នកអាចនឹងចូលចិត្តសរសេរវិញព្រោះតែប្លុក ដែលធ្វើឲ្យអ្នកស្ទាត់ជំនាញក្នុងការ
សរសេរអត្ថបទនៅពេលអនាគត។
ម្យ៉ាងទៀតវាអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកនិពន្ធអត្ថបទម្នាក់
ដ៏ល្បីល្បាញផងដែរ។ នៅពេលដែលអ្នកមានវ័យចាស់អ្នកនឹងអាចមើលឃើញពីយុវភាពរបស់អ្នក
ក្នុងកាលដែរអ្នកប្រឡូកជាមួយនឹងបច្ចេកវិទ្យា។ វាក៏ជាកំណត់ហេតុមួយផងដែរ
ប្រសិនបើអ្នកមិនចងចាំឱកាសណាមួយនោះ អ្នកអាចនឹងរំលឹកអនុស្សាវរីយរបស់អ្នក។
2. ធ្វើឲ្យអ្នកមានការគិតពិចារណាបានវែងឆ្ងាយ ៖ នេះ
ក៏ជាចំណុចមួយដ៏សំខាន់ផងដែរ។
បើសិនជាអ្នកសរសេរអត្ថបទណាមួយនៅអ្នកនឹងអាចយល់ពីអត្ថន័យនៃ
អត្ថបទនោះកាន់តែច្បាស់លាស់ ហើយស៊ីជម្រៅផងដែរ។
ឧទាហរណ៍អ្នកសរសេរអត្ថបទទាក់ទងទៅនឹងស្នេហា
នោះអ្នកនឹងអាចនឹងយល់ពីបញ្ហាស្នេហាកាន់តែច្រើនឡើងហើយមិនងាយ
នឹងចាញ់ស្នេហាឡើយ។ (មិនលោតទឹក ចង.ក ...)
3. ធ្វើឲ្យអ្នកមានសុខភាពល្អ និងជីវិតរីករាយ ៖ តើអ្នកជឿទេថា Blogger
អាចឲ្យជីវិតរបស់អ្នករីករាយ និងមានសុខភាពល្អ? ចំពោះខ្ញុំបាទ ខ្ញុំពិតជាជឿ
100% ព្រោះថានៅពេលដែលប្លុកយើងមានអ្នកចូលអានច្រើន ហើយការប្រកាស (Post)
ក៏មានកាន់តែច្រើនដែរនោះ វាពិតជាធ្វើឲ្យយើងរីករាយពេកក្រៃ
ពិសេសគឺនៅពេលមានម្ចាស់ប្លុកដទៃឬអ្នកដែលនៅជុំវិញខ្លួនយើង បញ្ចេញមតិយោបល់
ឬចម្ងល់ផ្សេងៗឲ្យយើងជួយដោះស្រាយ
សំខាន់សម្រាប់សុខភាពរបស់យើងដែរនោះគឺទម្លាប់ដដែលៗរបស់យើង។ ឧទាហរណ៍ ៖
ខ្ញុំក្រោកឡើងនៅម៉ោង 5:00AM
បន្ទាប់មកខ្ញុំប្រកាសក្នុងប្លុកឲ្យបានយ៉ាងហើយណាស់ក៏មួយដែរ។ នៅម៉ោង 7:00AM
ខ្ញុំទៅបរិភោគអាហារពេលព្រឹក ហើយធ្វើការងារមួយចំនួន។ នៅម៉ោង 10:00AM
ខ្ញុំបើក Facebook ............ នៅម៉ោង 02:00PM ទៅ 4:00 PM
ខ្ញុំប្រកាសក្នុងប្លុកទៀត។
4. អ្នកនឹងជួបមនុស្សថ្មីៗ ជាមួយនឹងចំណេះដឹងថ្មីៗផងដែរ ៖ ខ្ញុំជឿជាក់យ៉ាងប្រាកដ និងច្បាស់ថា
នៅពេលដែលប្លុករបស់លោកអ្នកមានអត្ថបទប្លែកៗច្រើនចំនួនអ្នកទស្សនា
ក៏មានកាន់តែច្រើនដែរ។ អ្នកដទៃនឹង Comment
មកយើងនូវចម្ងល់របស់គេពិសេសអ្នកអាយធីទាំងឡាយ (មិនមែនអ្នកឆុងតែទឹកកកទេ)
នោះយើងកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត។
មួយវិញទៀតយើងក៏បានស្គាល់នូវប្លុកទាំងឡាយដែលមានសភាពប្រសើរជាង យើង
ហើយអាចសាកសួរយោបល់ (ពិសេសរបៀបធ្វើ) អ្វីមួយ។
5. អ្នកអាចទទួលបានប្រាក់ ៖ នៅពេលប្លុករបស់អ្នកមានភាពល្បីល្បាញទទួលការពេញនិយមពីអ្នក ទស្សនាទាំងឡាយនោះ
អ្នកដែលមានផលិតផលឬចង់ប្រកាសដំណឹងផ្សេងៗ ច្បាស់ជារត់មករកយើង
ពិសេសអាចមានអ្នកសុំដាក់ដំណភ្ជាប់ទៀតផង។ បើយើងបានទិញដូមែន (Domain)
ទៀតរឹតតែប្រសើរ។ ដូមែន មានដូចជា ៖ .info .com . Net .info .deu .kh......។
ចំណុចទាំងឡាយដែលខ្ញុំសរសេរខាងលើនេះសង្ឃឹមថា លោកអ្នកអាចយល់ខ្លះៗ
និងអាចទទួលយកបាន។ ដូចនេះដើម្បីកុំឲ្យចាញ់គេក្នុងពិភពបច្ចេកវិទ្យាថ្មីៗនេះ
យើងជាកូនខ្មែរគប្បីបង្កើតប្លុកឲ្យបានច្រើន
និងមានប្រយោជន៍ចំពោះជនជាតិយើងផងដែរ៕
0 ចំនួនមតិ: