កម្ពុជាអាយធី | Kampuchea-IT គឺជាប្លុកដែលផ្តល់ចំណេះដឹងខាងផែ្នកបចេ្ចកវិទ្យា ដែលរួមមាន ៖ ការរចនារូបភាព , កាត់តវិដេអូ , រចនាគេហទំព័រ ... ផ្សេងៗ ។ល។ ខ្ញុំសង្ឃឹម ថាប្លុកមួយនេះអាចជួយផ្តល់ចំណេះដឹងសម្រាប់អ្នក។

ដោយសារតែមានការគាំទ្រពីសំណាក់អ្នកដែលចូលចិត្តបង្កើតវេបសាយផ្ទាល់ខ្លួននេះជាមេរៀនបន្តិចបន្តួចសម្រាប់ចែកចាយជាសារពត៌មាននឹងផ្សព្វផ្សាយឲ្យយល់ច្បាស់អំពីBloger

Sunday, June 14, 2015

គន្លឹះ ៥យ៉ាង ក្នុងការរចនារូបរាង ប្លុកករ របស់អ្នក ឲ្យកាន់តែមានភាពទាក់ទាញ និងមានអ្នកចូលទស្សនាច្រើន

   ស្ងាត់ៗ​យូរដែរ​ហើយ​ ដែលខាន​ដាក់ប្រកាស​ដែលទាក់​ទងទៅ​នឹងការ​គ្រប់គ្រង​ប្លុក។​ ថ្ងៃនេះ​ ដោយសារ​ តែ​ចង់​​បង្ហាញជូន​លោកអ្នក​នូវគន្លឹះ​មួយ ក៏ខិត​ខំព្យាយាម​ឆ្លៀតសរសេរ​ ទោះបី​តិចតួច​ក្ដី ក៏​សង្ឃឹម​ថា​លោក​អ្នក​ដែល​ជា​​ម្ចាស់​ប្លុកទាំង​ឡាយអាច​យកទៅ​ធ្វើជា​ឯកសារ​យោង​ ឬអនុវត្តន៍បាន​។ ក្នុង​គន្លឹះមួយ​នេះ​ ខ្ញុំនឹង​បង្ហាញ​ជូន​លោកអ្នក​ នូវវិធី​ ៥យ៉ាង ក្នុង​ការរចនា​រូបរាង​ប្លុក​របស់យើង​ ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​មាន​អ្នកទស្សនា​ចូល​មើល​កើនឡើង​ និងមាន​ភាពទាក់​ទាញ។​​
ដូចនេះ​​ ក្នុងនាម​យើង​ជាអ្នក​គ្រប់គ្រង​ប្លុកមួយ​ គឺមិនអាច​ធ្វេសប្រហែស​បានទេ​ ព្រោះថា ​បើកាល​ណាប្លុក​​ របស់​​យើង​មិន​បាន​រចនាវាឲ្យ​បានស្រួល​បួលទេ​ គឺអ្នកទស្សនា​អាចនឹងថយ​ចុះជាលំដាប់។​ ពេលនេះ
​ សូម​ធ្វើ​តាម​ខ្ញុំនូវ​វិធីសាមញ្ញ​ទាំង៥​យ៉ាងក្នុង​ការធ្វើ​ឲ្យរូបរាង​ប្លុករបស់​យើងកាន់​តែមាន​ភាពទាក់​ទាញ​ និងអាច​រក្សា​ចំនួន​នៃអ្នក​ទស្សនា។​ សូមអានពី​ដើមដល់ចប់​នូវគន្លឹះ​ខាងក្រោម ៖​
   
  1/- ការ​រក្សារូប​រាងប្លុក​ជាធម្មតា​ ៖ នៅ​ក្នុង​ចំណុចទី១​ នេះ​ គឺមិន​មែន​បង្ហាញ​លោកអ្នកឲ្យ​ធ្វើរូប​រាង​ប្លុក​ធម្មតាៗ​ គ្មាន​ទម្រង់ច្បាស់​លាស់នោះទេ​ គឺលោកអ្នក​ពុំគប្បីប្ដូរ​រូបរាង​របស់វា​ញឹកញាប់​នោះទេ​ គឺអាច​ កន្លះ​ឆ្នាំ​ប្ដូរ​ម្ដង​ ឬ១ ទៅ២ឆ្នាំ។​ សម្រាប់ខ្ញុំ​ តាំងពីបង្កើតប្លុក​ទីងកម្ពុជាអាយធី​មក​ ខ្ញុំទើប​តែប្ដូរ​រូបរាង​របស់វា​២ ដង​ប៉ុណ្ណោះ។​ ការប្តូររូប​រាងរបស់វា​ញឹកញាប់​ធ្វើឲ្យកាន់​តែមាន​ផលវិបាក​ច្រើន​ ដែលមានទាំងការ​ផ្លាស់ទំហំ,​ ម៉ូតអក្សរ​,...។​ វារំខានដល់​អ្នកចូល​ទស្សនា​ ដែលម្ដង​ឃើញប្លុក​យើងមាន​ពណ៌ស​ , ម្តងខ្មៅ,​ ម្ដងក្រហម​ (ជាឧទាហរណ៍)។​ ដូចនេះ​ គួររក្សារូបរាងប្លុក,​ ពណ៌ឲ្យបានស្ថិតស្ថេរ។​
   
  2/- រចនាឡូហ្គោ​ (Logo)​ ឲ្យបានសមរម្យ​ ៖ ជាធម្មតា​ លោកអ្នក​ដែលបង្កើត​ប្លុក​មកហើយ​ មិន​មែន​អាច​សរសេរ​គ្រប់ពត៌មាន​ទាំងអស់​នោះទេ​ គឺអាចជា​ពត៌មានផ្សេងៗ​ដែលលោក​អ្នកចង់​សរសេរ។​ ដូចនេះ​ លោកអ្នក​ក៏ត្រូវ​មាន Logo​ មួយសម្រាប់ជា​កំណត់​សម្គាល់នៃ​ប្លុករបស់​យើងផង​ដែរ ហើយ​ Logo នោះ​គឺងាយ​នឹង​ឆ្នៃ​ប្រឌិតណាស់​ ព្រោះថា​ បើលោកអ្នក​សរសេរទាក់ទង​ទៅនឹងអ្វី​ គួរធ្វើវា​ឲ្យសម​ស្រម​ទៅតាម​នោះដែរ។​
   
  3/- មាន​ចំណង​ជើងត្រឹម​ត្រូវ ៖​ ក្នុងផ្នែក​នេះ​ គឺខ្ញុំ​ចង់​និយាយពី​ប្រកាសរបស់​លោកអ្នក​នៅពេល​ដែល​លោក​អ្នក​សរសេរ​ប្រកាសមួយ​ សូមឲ្យមាន​ចំណងជើង​ (Title) ដែលគេ​អាចចុចមើល​បានផង។​ អាចមានជាប៊ូតុង​ អានបន្ត​ (Read more) ទៀត​កាន់តែ​ប្រសើរ។​
    
  4/- ចៀស​វាការ​ប្រើពណ៌​ខ្មៅនៅ​លើផ្ទៃ​ ឬផ្ទៃក្រោយ​នៃប្លុក ៖​ និយាយដល់​រឿងប្លុក​ពណ៌ខ្មៅ​ កាលមុន​ដំបូង​ទៀត​ នឹងបង្កើតថ្មីៗ​ប្លុកកម្ពុជាអាយធី​មានសណ្ឋាន​ជាផ្ទៃទាំងមូល​ពណ៌ខ្មៅងងឹត​ និងផ្ទៃ​ក្រោយពណ៌​ខ្មៅ​ មាន​រូប​ក្បាច់ភ្ញី​ ហើយគ្រាន់តែ​ចូលមើល​ប្លុកភ្លាម​ ធ្វើឲ្យកុំព្យូទ័រ​របស់យើង​ធ្លាក់ពន្លឺ​ តែម្ដង។​ នេះជា​ចំណុចមួយ​ដែល​លោក​អ្នកគួរ​ចៀសវាង​ដែរ។​
  
  5/- កុំព្យាយាម​ដាក់ ផ្ទាំង​ពាណិជ្ជកម្ម​ (Banner) ឬវីដេអូ​ច្រើនពេក​នៅលើប្លុក ៖​ ខ្ញុំជឿជាក់​ 100%​ ថា​ប្លុក​របស់​យើងអាច​ដាក់ជា​ផ្ទាំងពាណិជ្ជកម្ម​ ឬវីដេអូបាន​ច្រើនតាម​ដែលអាច​ធ្វើបាន​ តែអ្នក​បានគិត​ពី​ អត្ថ​ទោស​នៃ​ផ្ទាំង​ពាណិជ្ជកម្ម ឬវីដេអូ​ ទាំងអស់នេះទេ​ គឺវាធ្វើឲ្យប្លុក​របស់យើង​មិនល្បី​ ហើយអាច​ឲ្យប្លុក​នោះ​ មាន​ដំណើរ​ការ​យូរផង។​

*** ដូចនេះ​រាល់ការណែនាំ​របស់ខ្ញុំ​ខាងលើ​ សង្ឃឹមថា​លោកអ្នក​អាចកាត់​យល់បាន​ថា​​ តើគួរ​ធ្វើដូច​ម្ដេច​ដើម្បី​ចៀសវាង​ប្រកាស​អាក្រក់​ទាំងអស់​នេះ។​ សូមបង្ការវា​ ដើម្បីឲ្យប្លុក​របស់អ្នក​​ពេញ​និយមពី​អ្នកទស្សនា​ទាំង​ឡាយ​។​​
  

0 ចំនួនមតិ:

Blogger Tricks And TipsComment here