កម្ពុជាអាយធី | Kampuchea-IT គឺជាប្លុកដែលផ្តល់ចំណេះដឹងខាងផែ្នកបចេ្ចកវិទ្យា ដែលរួមមាន ៖ ការរចនារូបភាព , កាត់តវិដេអូ , រចនាគេហទំព័រ ... ផ្សេងៗ ។ល។ ខ្ញុំសង្ឃឹម ថាប្លុកមួយនេះអាចជួយផ្តល់ចំណេះដឹងសម្រាប់អ្នក។

ដោយសារតែមានការគាំទ្រពីសំណាក់អ្នកដែលចូលចិត្តបង្កើតវេបសាយផ្ទាល់ខ្លួននេះជាមេរៀនបន្តិចបន្តួចសម្រាប់ចែកចាយជាសារពត៌មាននឹងផ្សព្វផ្សាយឲ្យយល់ច្បាស់អំពីBloger

Sunday, June 14, 2015

ហេតុផល ១០យ៉ាងដែលប្លុកករប្រសើរជាង Wordpress

​    បើ​និយាយ​ដល់ប្លុក​មនុស្ស​ភាគ​ច្រើន​ក៏​ដូចជា​ខ្ញុំ​ច្រើន​តែ​ស្គាល់​ Blogger​ និង​ Wordpress។​ Blogger​ និង​ Wordpress​ មាន​ទាំង​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​របស់​វារៀងៗ​ខ្លួន​ អាស្រ័យ​ទៅ​លើ​ការប្រើ។​ ចំពោះ​ខ្ញុំ​ ខ្ញុំ​ចេះ​ប្រើ​ទាំង​ពីរ​ តែ​ប្រហែល​ជា​ជំនាញ​ Blogger​ ជាង។​ ទោះបី​ជា​ Wordpress​ មានលក្ខណៈ​ពិសេស​ប្លែក​ក៏ដោយ​ សម្រាប់​មនុស្ស​សាមញ្ញ​ដូចខ្ញុំ​ ប្រើ​ Blogger​ (ប្លុកករ)​ ល្អ​ច្រើន​ជាង។​ ផ្ទុយ​មក​វិញ​ សម្រាប់​អ្នក​ដែល​ប្រើ​ Wordpress​ មាន​ការ​យល់ឃើញ​ផ្សេង​ដោយ​ឡែកពី​ ខ្ញុំ​ដែលប្រើ​ Blogger។​ ទោះជា​យ៉ាង​ណាក្ដី​ ក៏​ខ្ញុំ​នឹង​សរសេរ​អត្ថបទ​មួយ​ បង្ហាញ​ឲ្យឃើញ​ថា Blogger​ ល្អ​ប្រសើរ​ជាង​ Wordpress​ ដែល​នៅក្នុង​នោះមាន​ ១០​ ចំណុច។​
   
  ១/.​ ជាសេវា​ ឥត​គិត​ថ្លៃ ៖​ ប្លុកករ​ (Blogger)​ ជាសេវា​បង្ហោះ​ឥតគិត​ថ្លៃ​របស់​ Google​ ដែលមិន​បាន​តម្រូវ​ឲ្យ​អ្នក​បង់ប្រាក់​សូម្បី​តែមួយ​កាក់​មួយសេន​ និងមាន​សុពលភាព​មួយ​ជីវិត។​ នេះហើយ​គឺជា​គុណ​ប្រយោជន៍​ដ៏ធំ​ធេង​ណាស់​ ដែលអ្នក​មិនចាំ​បាច់​ត្រូវបង់​ប្រាក់​ជារៀង​រាល់ឆ្នាំ​ឡើយ​ ប្រសិន​បើអ្នក​បង្កើត​វា​សម្រាប់​តែ​សរសេរ​កំណត់​ហេតុ​ជីវិតតូច​តាច​ (សម្រាប់អ្នក​ចង់បាត់​ Domain.blogspot.​ ត្រូវបង់ប្រាក់​ 10$/1ឆ្នាំ​ សម្រាប់​ប្រទេស​កម្ពុជា​របស់យើង​ សម្រាប់​ប្រទេស​ផ្សេង​ ខ្ញុំក៏អត់​បានដឹង​ដែរទេ​ :D)។​
   
  ២/.​ ភាព​ទុកចិត្ត​បាន ៖​ Blogger​ ជារបស់​ Google​ ដែលជា​ក្រុមហ៊ុន​ ដ៏ធំមួយ​ដែលយើង​អាច​ទុក​ចិត្ត​បាន។​ Google​ ជាក្រុម​ហ៊ុនដ៏ធំ​ និងដ៏​កំពូល​គេ​ក្នុង​ពិភព​លោក​ ដែលមាន​អ្នក​ទស្សនា​ ច្រើនជាង​គេ​បង្អស់។​ ក្រុមហ៊ុន​របស់​ពួកគេ​មាន​បុគ្គលិក​រាប់ពាន់​នាក់​ និងមាន​ Server​ ផ្ទាល់ខ្លួន​របស់ពួក​គេ។​ ដូច្នេះ​ហើយ​ សម្រាប់​យើង​ជា​អ្នក​ប្រើ​ គឺមិន​ចាំបាច់​ព្រួយបារម្ភ​អ្វី​ទាំងអស់។​
  
  ៣/.​ មាន Template​ (ស្បែកប្លុក)​ ឥតគិតថ្លៃ​ រាប់រយ​ រាប់ពាន់ ៖​ លោកអ្នក​អាចទាញ​យក Template​ ស្អាត​របស់​ Blogger បាន​ដោយ​មិនគិត​ប្រាក់​ និងស្អាតៗ​ទៀតផង។​ អ្វីដែល​សំខាន់ជា​ង​នេះ​ បើសិនជា​លោកអ្នក​ អាច​ទាំង​កែកូដ​បានតាមចិត្ត​ (សម្រាប់អ្នក​យល់ដឹង​ច្រើន អំពី​ កូដ CSS និង​ HTML​ មានភាព​ងាយ​ស្រួលក្នុង​ការ​រចនា​ ប្លុកជាងយើង​អ្នកអត់​ចេះ)។​ ឬម្យ៉ាងវិញ​ទៀត​ លោកអ្នក​អាចទាក់​ទង ស្នើរសុំ​ទៅកាន់​អ្នកជំនាញ​ ខាងធ្វើ​ Template ប្លុក​ ឲ្យគេជួយ​ធ្វើឲ្យ​ ដោយលោក​អ្នកគ្រាន់​តែ បង់ប្រាក់​ឲ្យគេបន្តិច​បន្តួចតែ​ប៉ុណ្ណោះ។​ លោក​អ្នកអាច​ផ្លាស់ប្ដូរ​ Template របស់​ប្លុកដោយ​ចំណាយពេល​ តិចតួច​បំផុត​ គឺសឹង​តែមិន​ដល់​មួយនាទី​ផង។​
   
  ៤/.​ មានសុវត្ថិភាពខ្ពស់​ ៖​ បើតាម​ដែលខ្ញុំ​ធ្លាប់បាន​ដឹង ប្រភេទ​ CMS ផ្សេងៗ​ ដែលមាន​ ដូចជា​ Joomla​ ឬ Wordpress​ នៅតែមាន​ចន្លោះ​ប្រហោង​ ដែលនាំឲ្យ​អ្នកដែលមាន​បំណង​មិនល្អ​ អាច​ exploit ចូល​បាន តាមរយៈ​ Bug ថ្មីៗ​ ដែលគេបាន​ចេញ។​ ដូចនេះ​ ហើយសម្រាប់អ្នក​ដែលគ្រប់គ្រង​ Wordpress​ ឬ Joomla​ គឺត្រូវតែ​រវល់ជាមួយ​នឹងការ​ អាន កូដ Bug​ ថ្មីៗ​ ដែលគេបាន​ចេញមក​ ហើយត្រូវ​ការពារ​ និងត្រៀម​ខ្លួន​ជា​ប្រចាំ​។​​ ខ្ញុំនិយាយនេះ​ មិនមែន​បង្អាប់​ Wordpress ឬ CMS​ ប្រភេទ​ដ៏ទៃទេ។​ ងាកមកមើល​ Blogger​ វិញ​ គឺវា​មិន​ងាយ​មាន​ Bug​ (ចន្លោះប្រហោង) ទេ​ ព្រោះថា​ វាជាផលិតផល​របស់​ Google​ ដោយលោក​អ្នកគ្រាន់​តែរក្សា​ Gmail​ របស់លោកអ្នក​ដោយមិន​ធ្វេសប្រហែស​ ទៅបាន​ហើយ។​
 
  ៥/.​ ល្អសម្រាប់​អ្នកដែល​ទើបនឹង​រៀនសរសេរ​ប្លុក ៖​ សម្រាប់អ្នក​ដែលទើប​នឹងរៀន​សរសេរប្លុក​ លោកអ្នក​អាច​ប្រើ​ Blogger បាន​ ដោយមិនចាំ​បាច់ចេះ​កូដ ឬចេះ​អ្វីឲ្យធំដំទេ​ ព្រោះថា វា​មិនខុសអ្វី​ប៉ុន្មាន​ពីការ​ប្រើ​ កម្មវិធី​ការិយាល័យ​ឡើយ។​
   
  ៦/.​ ងាយស្រួល​ក្នុងការ​សរសេរ ៖​ នៅក្នុង Blogger​ លោកអ្នកអាច​ជ្រើសរើស​ការសរសេរ​ ដោយសរសេរ​តាម​បែប​ធម្មតា ដូចក្នុង​កម្មវិធីការិយាល័យ​ក៏បាន ហើយ​លោកអ្នកអាច​ជ្រើសរើស​ក្នុងការសរសេរ​តាមបែប​ HTML Code​ ក៏បាន។ ដូចនេះ​ ហើយ អ្វីដែល​សំខាន់​លោកអ្នក​គ្រាន់តែ​រៀនស្វែង​យល់ឲ្យ​បានច្បាស់​ជាមួយ​ នឹង​ HTML​ ក៏បាន​។ ហើយ កូដ​ HTML នេះមិ​​ន​ពិបាក​ក្នុង​ការរៀន​ឡើយ។​
  
  ៧/.​ បង្កើន​សមត្ថភាពស្វែងរក​ (SEO) នៅលើ​ Google ៖​ ដូចរៀប​រាប់ខាង​ដើមរួច​មកហើយ​ ថា Blogger​ ជារបស់​ក្រុមហ៊ុន​ Google។​ ដូចនេះហើយ​ Google​ នឹងជួបជម្រុញ​ឲ្យប្លុក​របស់លោក​អ្នកមាន​វត្តមាន​ កាន់តែ​ខ្លាំង​ក្លា​ ក្នុងការស្វែង​រកនៅលើ​គេហទំព័រ​របស់គេ​ (Google.com) ដែល​ជាគេហ​ទំព័រ​ដ៏ធំ​មួយ។​
  
  ៨/. អ្នក​នឹងទទួល​បានបទ​ពិសោធន៍​ដោយ​មិនចាំ​បាច់អស់​លុយ ៖​ នៅពេល​ដែល​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​សរសេរ​ប្លុក​ លោកអ្នក​នឹងមិនទាន់​បានដឹងសោះ​ អំពីការប្រើប្រាស់​ គេហទំព័រ​ ឬប្លុក។​ ដូច្នេះ​ តាម​បទ​ពិសោធន៍​របស់​ខ្ញុំផ្ទាល់​ ៖ "កាលដំបួូង​ឡើយ​ ខ្ញុំត្រឹមតែចេះ​ ឆែកអ៊ីនធឺណេត​ និងចេះប្រើ​កម្មវិធី​ការិយាល័យ​តិច​តួច​បំផុត​ ពិសេសគឺ​សរសេរ​អក្សរខ្មែរ​ (Typing) យឺតណាស់"។​ តែក្រោយពី​ខ្ញុំបាន​ចាប់ផ្ដើម​ស្វែងយល់​ និង​ខិត​ខំសរសេរប្លុក,​ កែកូដ,​ រចនាប្លុក​ និងស្វែងយល់​ពីគន្លឹះ​នានា "ខ្ញុំ​មិនដែលរៀន​ CSS ទេ​ គឺធ្លាប់តែ​រៀន​ HTML​ ប៉ុណ្ណោះ"​ តែខ្ញុំបានចេះ​ ដោយសារ​តែការ​សរសេរ​ប្លុក។​
   
  ៩/. ការ​ត្រួតពិនិត្យ​ទៅលើ SPAM ៖​ ខ្ញុំមិនសូវ​ជាបាន​ដឹងប៉ុន្មានទេ​នៅក្នុង​ផ្នែកនេះ។​ ទោះយ៉ាងណា​ ខ្ញុំធ្លាប់​ឮគេ​និយាយថា​ អ្នកដែលប្រើ​ Wordpress ត្រូវ​បង់ការ​ចំណាយរបស់​ពួកគេ​ ក្នុងការ​ត្រួតពិនិត្យសារ​ ដែល​ឥត​បាន​ការ​ (SPAM)។ ងាកមក​ Blogger វិញ​ គឺវាមាន​សមត្ថភាព​នេះ ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​អស់សូម្បី​មួយ​សេន។​
    
  ១០/. សន្តិ​សុខ ៖​ Blogger​ ជារបស់ Google។​ តើយើងអាច​ទុកចិត្ត​បានកម្រិត​ណាចំពោះ Google។​ បាទ!​ វា​សឹងតែ​មួយរយ​ភាគរយទៅហើយ​ ព្រោះថា​ វាត្រូវបាន​ការពារ​ដោយ Google។​ ដូច្នេះ ការរាំងខ្ទប់​ ពីការ​វាយ​ប្រហារ​គឺមិនមាន​ជាបញ្ហាទេ​សម្រាប់អ្នកសរសេរប្លុក។​ អ្វីដែលសំខាន់ ក៏ដូចជា ដំបូន្មានសម្រាប់អ្នក​ ៖ "បើអ្នក​​ សរសេរ​កំណត់​ហេតុមួយ​ដ៏ល្បី​ គឺតែមាន Wifi​ ផ្ទាល់ខ្លួន​ និងមិនបើ Wifi​ Free​ ដែលមិនដឹង​ទីតាំង​ពិតប្រាកដ"​​ ដោយ​ហេតុថា​ ឥឡូវនេះ​ គេអាចបង្កើត​ ជាប្រភេទ​ Free Wifi​ ដែលអនុញ្ញាតឲ្យយើង​ប្រើដោយ​មិនគិត​ថ្លៃ​​ តែ​​ធាតុ​ពិត​ នៅពេលដែល​យើង​ Login គេបាន​ទទួល​ Email និង​ Password​ យើងបាន​​ដោយជោគជ័យ​​បាត់ទៅ​​ហើយ។​​​ជាយោបល់​បញ្ចប់​​ ការសរសេរទាំង 10​ ចំណុចរបស់​ខ្ញុំដែល​បង្ហាញខាង​លើនេះ​​ នឹងបាន​ផ្ដល់ជា​​ប្រយោជន៍​​ ក៏ដូចការ​លើកទឹក​ចិត្តចំពោះ​លោកអ្នក​ដែលងប់ងុល​ នឹង Blogger​ ផងទៅចុះ។​​
  

0 ចំនួនមតិ:

Blogger Tricks And TipsComment here