កម្ពុជាអាយធី | Kampuchea-IT គឺជាប្លុកដែលផ្តល់ចំណេះដឹងខាងផែ្នកបចេ្ចកវិទ្យា ដែលរួមមាន ៖ ការរចនារូបភាព , កាត់តវិដេអូ , រចនាគេហទំព័រ ... ផ្សេងៗ ។ល។ ខ្ញុំសង្ឃឹម ថាប្លុកមួយនេះអាចជួយផ្តល់ចំណេះដឹងសម្រាប់អ្នក។

ដោយសារតែមានការគាំទ្រពីសំណាក់អ្នកដែលចូលចិត្តបង្កើតវេបសាយផ្ទាល់ខ្លួននេះជាមេរៀនបន្តិចបន្តួចសម្រាប់ចែកចាយជាសារពត៌មាននឹងផ្សព្វផ្សាយឲ្យយល់ច្បាស់អំពីBloger

Sunday, June 14, 2015

៥ជំហាន មុន​ពេល​ចាប់​ផ្តើម​សរសេរ​ប្លុក

   ការ​សរសេរ​ប្លុក​គឺ​ជា​សកម្មភាព​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​សកម្មភាព​ណាៗ​ទំាង​អស់​ ព្រោះ​ការ​សរសេរ​​ប្លុក​
​​មិន​ត្រឹម​​​​​​តែ​​​ផ្តល់​​អត្ថ​ប្រយោជន៏​​ដល់​​យើង​​នោះ​​ទេ​​ គឺ​​ជួយ​​ដល់​​អ្នក​​ដែល​​នៅ​​ជុំវិញ​​ខ្លួន​​យើង​ផង​​ដែរ។​​កាល​ពី​មុន​ខ្ញុំ​គ្រាន់​​តែ​ជា​អ្នក​រៀន​តាម​ប្លុក​ តែ​ពេល​នេះ​ ខ្ញុំ​អាច​ចេះ​ប្លុក​ករ​ច្រើន​ដែល​អាច​បង្ហាត់​បង្ហាញ​បន្តដល់​អ្នក​ដទៃ​បាន។​ ខ្ញុំ​មាន​គោល​គំនិត​៥​ជំហាន​ មុន​នឹង​ចាប់​ផ្តើម​សរសេរ​ប្លុក។​ មិន​ថា​ខ្ញុំ​ ឬអ្នក​ដទៃ​ទេ​ មុន​នឹង​ចាប់ផ្តើម​ជាមួយ​នឹង​ការ​សរសេរ​ប្លុក​ភាគច្រើន​គឺ​គិត​ដល់​ចំណុច​ទាំង​៥​ជំហាន​នេះ។​ ការ​ចាប់ផ្តើម​តាម​ដំណាក់កាល​ធ្វើ​ឲ្យ​យើង​សម្រេច​បាន​នូវ​ភាព​ជោគ​ជ័យ​មួយ​​មិន​វិល​វល់។​ ក្នុង​ការ​សរសេរ​ប្លុក​ មិន​ចាំ​បាច់ទាល់​តែអ្នក​ដែលចេះ​កូដ​ខ្លាំង​នោះ​ទេ​ អ្នក​គ្រាន់តែ​ចេះ​ប្រើ​កម្មវិធី​ការិយាល័យ​ទៅ​ក៏អាច​ធ្វើ​វា​បាន​ដែរ។​ ហើយ​ខ្ញុំ​ក៏​សង្ឃឹមផង​ដែរ​ថាអ្វី​ដែល​ខ្ញុំ​ចែក​រំលែក​តាម​រយៈប្លុក​មួយ​នេះ​ នឹងអាច​ជួយ​លោក​អ្នក​ឲ្យមាន​ចំណេះ​ដឹង​លើស​ពី​នេះ​ទៀត​ ក៏​ដូចជា​កន្លែង​សម្រាប់​ផ្ទុក​ឃ្លាំង​ឯកសារ​ខ្នាត​តូច​ផងដែរ។​ ជំហាន​៥​យ៉ាង​មុននឹង​ចាប់ផ្តើម​សរសេរ​ប្លុក​ ដែល​ខ្ញុំចង់​បង្ហាញ​ជូន​លោកអ្នក​ដែល​ចង់​សរសេរ​ប្លុកឲ្យ​បាន​ដឹង​នោះមាន​ដូចខាង​ក្រោម ៖​
   
  1.​ ជំហាន​ទីមួយ​ ៖ "​ការ​កំណត់​គោលដៅ​" :​ មុន​នឹង​សរសេរ​ប្លុក យើងតែតែមានគោលដៅរួចហើយ​ ថា​តើ​យើង​នឹង​សរសេរ​អំពីអ្វី?​ សរសេរ​ដើម្បី​អ្វី?​ ការ​សរសេរ​ប្លុកមាន​ច្រើន​បែប​ណាស់។​ អ្នក​អាច​សរសេរ​អំពី​ កំណត់​ហេតុ,​ សរសេរ​កែ​អផ្សុក,​ សរសេរ​អំពី​ចំណេះដឹង​ផ្នែក​ពត៌មាន​វិទ្យា​ ឬមួយ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ។​ ហើយ​ដើម្បី​អ្វីនោះ​ ក៏លោក​អ្នកត្រូវ​មានគោល​ដៅ​ដែរ។​ អ្នក​អាច​សរសេរ​ដើម្បី​ រកលុយ​ ឬ​គ្រាន់តែ​សរសេរ​ដើម្បី​ចំណេះ​ដឹង។​ ចំពោះខ្ញុំ​ ​ខ្ញុំប្រហែល​សរសេរ​ដើម្បី​ចែករំលែក​ចំណេះដឹង​ច្រើនជាង​ការរក​លុយ។​
   
  2.​ ជំហាន​ទី២​ ៖ "​ការ​ជ្រើសរើស​ឈ្មោះ​ (Domain Name)​" :​ ក្រោយ​​ពី​បាន​កំណត់​គោល​ដៅ​ ថា​យើង​នឹង​សរសេរ​អំពី​អ្វីហើយ​ ​អ្នកគួរ​តែ​ជ្រើសរើស​ឈ្មោះ​ (URL)​ ប្លុក​របស់អ្នក​ ឲ្យសម​ស្របតាម​អ្វី​ដែល​អ្នកចង់​សរសេរ​ បង្ហាញ​នៅ​ក្នុង​ប្លុក។​ អ្នកគួរ​ជ្រើសរើស​ឈ្មោះ​ ងាយចាំ​ ឬខ្លី​កាន់តែ​ប្រសើរ​ សម្រាប់​អ្នក​ទស្សនា។​
   
  3.​ ជំហាន​ទី៣​ ៖ "​ជ្រើសរើស​ទ្រង់ទ្រាយ​" :​ ការ​ជ្រើសរើស​ទ្រង់ទ្រាយ​ ស្បែកប្លុក​នេះ​ ក៏សំខាន់​ណាស់​ដែរ។​ លោក​អ្នក​ត្រូវ​ជ្រើសរើស​ ស្បែក​ (Template)​ ប្លុក​ឲ្យ​សម​ ទៅនឹង​អ្វី​ដែល​អ្នក​សរសេរ​ អ្នក​មិន​ត្រូវ​បន្ថែម​ផ្នែក​ដែល​នាំ​ឲ្យ​អ្នក​ទស្សនា​ ពិបាក​នៅពេល​មើលនោះ​ទេ។​ ចំពោះខ្ញុំ​ គឺខ្ញុំ​ចូលចិត្ត​ទ្រង់ទ្រាយ​ប្លុក​សាមញ្ញ​ ធម្មតាៗ​ ងាយ​មើល។​
   
  ៤.​​​ ជំហាន​​ទី៤​​ ៖ "​​ត្រូវមាន​រូបអម​មកជា​មួយ​អត្ថបទ​​" :​ អ្នក​សរសេរ​ត្រូវខំ​រក​រូបភាព​ណាដែល​ទាក់ទង​នឹង​ប្រធានបទ​ បើ​ទោះ​មិនដឹង​ថា​ត្រូវដាក់​រូបអី​ក៏បាន​រូបស្អាត​ជួយយោង​ដែរ​ ជៀសវាង​ការដាក់​រូប​ចោល​ឆ្កុយ​ លោក​អ្នកមិន​ត្រូវ​ដាក់តែ​រូបសុទ្ធ​ទេ​ យ៉ាង​ហោចណាស់​ក៏ត្រូវ​មានចំណង​ជើង​របស់​រូបភាព​ដែរ​ បើអ្នក​មិន​មាន​អត្ថបទ​អី​ត្រូវ​សរសេរ​នោះ។​ ព្រោះអ្នក​មើលខ្លះ​គាត់ពិត​ជាមិន​ដឹងថា​យើងចង់​និយាយ​អី្វ​មួយ​មែន។​​
   
  ៥.​​​​ ជំហាន​​​ទី៥​ ៖ "​​​សរសេរ​តាម​វេយ្យា​ករណ៏​ និង​ត្រួត​ពិនិត្យ​អក្ខរា​វិរុទ្ធ​​​" :​ បើ​និយាយ​ពីការ​សរសេរ​ មិនដឹង​ថា​វេយ្យា​ករណ៏​នៅ​ត្រង់​ណា​នោះ​ទេ​ ហើយ​ខ្ញុំក៏​មិន​ដឹង​ដែរ​ បានត្រឹម​សរសេរ​រៀប​រាប់តាម​ព្រឹត្ត​ការណ៏​តែ​ប៉ុណ្ណោះ​ សំខាន់​ឲ្យ​តែមាន​អ្នក​ងាយ​ស្រួលយល់​។​ មាន​គេហ​ទំព័រ​ និងប្លុក​ខែ្មរ​ជាច្រើន​សរសេរ​ឲ្យតែ​រួច​ពីដៃ​ មិន​ដឹង​ថា​ខ្លួន​ឯង​សរសេរ​ខុស​ច្រើននោះ​ទេ​ ជា​ទូទៅ​ការ​សរសេរ​តែងតែ​មាន​កំហុស​ពាក្យ​ តែមិន​ត្រូវ​ឧស្សាហ៏​សរសេរ​ខុស​ពេក​នោះ​ទេ។​

* អត្ថបទនេះ​ ត្រូវ​បាន​សរសេរ​ដោយ​គំនិត​ខ្ញុំ​ និងមួយ​ចំនួន​ទៀត​បកប្រែ​ពី​ប្លុក​បរទេស។​ រាល់​កំហុស​ឆ្គង​ទាំង​ឡាយ​សូម​អធ្យា​ស្រ័យ​ផង។​ សូម​អរគុណ​ ចំពោះ​ការ​ចំណាយ​ពេល​អាន​ប្លុក​របស់​ខ្ញុំ។​
 

 



0 ចំនួនមតិ:

Blogger Tricks And TipsComment here